Declare Statement

ប្រកាស និង​កំណត់​ទម្រង់ការ​រង​មួយ​ក្នុង​ឯកសារ DLL មួយ​ដែល​អ្នក​ចង់​ប្រតិបត្តិ​ពី LibreOfficeDev Basic ។

មើល​ផង​ដែរ ៖ FreeLibrary

Syntax:


Declare {Sub | Function} Name Lib "Libname" [Alias "Aliasname"] [Parameter] [As Type]

Parameters:

Name ៖ ឈ្មោះ​ខុស​គ្នា​ពី​ឈ្មោះ​ដែល​បាន​កំណត់​ក្នុង DLL ដើម្បី​ហៅ​ទម្រង់​ការ​រង​ពី LibreOfficeDev Basic ។

Aliasname ៖ ឈ្មោះ​នៃ​ទម្រង់​ការ​រង​ដូច​បាន​កំណត់​ក្នុង DLL ។

Libname ៖ ឯកសារ ឬ​ឈ្មោះ​ប្រព័ន្ធ​នៃ DLL ។ បណ្ណាល័យ​នេះ​ត្រូវ​បាន​ផ្ទុក​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​ដំបូង​ដែល​អនុគមន៍​ត្រូវ​បាន​ប្រើ ។

Argumentlist ៖ បញ្ជី​ប៉ារ៉ាម៉ែត្រ​ដែល​តំណាង​ឲ្យ​អាគុយម៉ង់ ដែល​ត្រូវ​បាន​ហុច​ទៅ​បែបបទ នៅ​ពេល​វា​ត្រូវ​បាន​ហៅ ។ ប្រភេទ និង​ចំនួន​ប៉ារ៉ាម៉ែត្រ​គឺ​ពឹងផ្អែក​លើ​បែបបទ​ដែល​បាន​ប្រតិបត្តិ ។

Type ៖ កំណត់​ប្រភេទ​ទិន្នន័យ​នៃ​តម្លៃ ដែល​ត្រូវ​បាន​ត្រឡប់​ដោយ​បែបបទ​អនុគមន៍ ។ អ្នក​អាច​ដក​ប៉ារ៉ាម៉ែត្រ​នេះ​ចេញ ប្រសិន​បើ​តួ​អក្សរ​ប្រភេទ​ការ​ប្រកាស​ត្រូវ​បាន​បញ្ចូល​បន្ទាប់​ពី​ឈ្មោះ ។

រូប​តំណាង​ព្រមាន

ដើម្បី​ហុច​ប៉ារ៉ាម៉ែត្រ​មួយ​ទៅ​ទម្រង់​ការ​រង​ជា​តម្លៃ​ជំនួស​ឲ្យ​សេចក្តី​យោង ប៉ារ៉ាម៉ែត្រ​ត្រូវ​តែ​បញ្ជាក់​ដោយ​ពាក្យ​គន្លឹះ ByVal ។


Example:


Declare Sub MyMessageBeep Lib "user32.dll" Alias "MessageBeep" ( Long )
Sub ExampleDeclare
Dim lValue As Long
    lValue = 5000
    MyMessageBeep( lValue )
    FreeLibrary("user32.dll" )
End Sub

Example 2


  REM When passing arrays by reference, do not specify the type of its elements.
  Declare Function GetDiag Lib "C:\\...\\Math.dll" _
     Alias "GetDiag" ( _
     ByVal varName As String, _
     A, _
     ByVal len As Long, _
     ByVal FunctionName As String, _
     B, _
     C) As Long
Sub MyCode
  Dim A(100) As Long, B(100) As Long, C(100) As Long ' arrays
  R = GetDiag("f", A, 100, "g", B, C)
  Print R
End Sub
Please support us!

Please support us!