ភាសាដែលអ្នកជ្រើសសម្រាប់ឯកសាររបស់អ្នក កំណត់ថតដែលបានប្រើសម្រាប់ពិនិត្យអក្ខរាវិរុទ្ធ កម្រងវេវចនសព្ទ ការដាក់សហសញ្ញា និង អ្នកកំណត់ព្រំដែនទសភាគ និង ខ្ទង់ពាន់ ដែលបានប្រើ និង ទ្រង់ទ្រាយរូបិយប័ណ្ណលំនាំដើម ។
ភាសាដែលអ្នកជ្រើសអនុវត្តទៅឯកសារទាំងមូល ។
ក្នុងឯកសារ អ្នកអាចអនុវត្តភាសាបំបែកមួយទៅរចនាប័ទ្មកថាខណ្ឌមួយចំនួន ។ នេះមានអតិភាពលើភាសារបស់ឯកសារទាំងមូល ។
អ្នកអាចផ្តល់ភាសាមួយទៅឲ្យភាគខ្លះដែលបានជ្រើសរបស់អត្ថបទក្នុងកថាខណ្ឌមួយ ព្រមទាំងធ្វើទ្រង់ទ្រាយដោយផ្ទាល់ ឬ ជាមួយរចនាប័ទ្មតួអក្សរមួយផងដែរ ។ ការផ្តល់តម្លៃនេះ មានអាទិភាពលើរចនាប័ទ្មកថាខណ្ឌ និង ភាសាឯកសារ ។
Choose . Go to Languages and Locales - General.
ក្រោម ភាសាលំនាំដើមសម្រាប់ឯកសារ ជ្រើសភាសាឯកសារមួយសម្រាប់ឯកសារដែលទើបបានបង្កើតថ្មីៗ ។ ប្រសិនបើអ្នកធីក សម្រាប់តែឯកសារបច្ចុប្បន្ន ជម្រើសរបស់អ្នកនឹងអនុវត្តតែទៅឯកសារបច្ចុប្បន្នប៉ុណ្ណោះ ។ បិទប្រអប់ជាមួយយល់ព្រម ។
ដាក់ទស្សន៍ទ្រនិចក្នុងកថាខណ្ឌ ដែលរចនាប័ទ្មកថាខណ្ឌរបស់វាអ្នកចង់កែសម្រួល ។
Open the context menu and select Paragraph - Edit Style. This opens the Paragraph Style dialog.
ជ្រើសផ្ទាំង ពុម្ពអក្សរ ។
ជ្រើស ភាសា និង ចុចយល់ព្រម ។
កថាខណ្ឌដែលបានធ្វើទ្រង់ទ្រាយទាំងអស់ជាមួយរចនាប័ទ្មកថាខណ្ឌបច្ចុប្បន្ន នឹងមានភាសាដែលបានជ្រើស ។
ជ្រើសអត្ថបទដែលអ្នកចង់អនុវត្តភាសាមួយ ។
ជ្រើស ទ្រង់ទ្រាយ - តួអក្សរ ។ នេះបើកប្រអប់ តួអក្សរ ។
ជ្រើសផ្ទាំង ពុម្ពអក្សរ ។
ជ្រើស ភាសា និង ចុចយល់ព្រម ។
ក្នុង LibreOfficeDev Calc ជ្រើស ទ្រង់ទ្រាយ - ក្រឡា និង បន្ត ។
Open the Styles deck and click on the Character Styles icon.
ចុចលើឈ្មោះរបស់រចនាប័ទ្មតួអក្សរ ដែលអ្នកចង់អនុវត្តភាសាផ្សេងមួយ ។
Right-click to open the context menu and select to open the dialog.
ជ្រើសផ្ទាំង ពុម្ពអក្សរ ។
ជ្រើស ភាសា និង ចុចយល់ព្រម ។
ឥឡូវ អ្នកអាចអនុវត្តរចនាប័ទ្មតួអក្សរទៅអត្ថបទដែលបានជ្រើសរបស់អ្នក ។
វចនានុក្រមត្រូវបានអនុវត្ត និងដំឡើងជាផ្នែកបន្ថែម ។ ជ្រើស ដើម្បីបើកទំព័រវចនានុក្រមនៅក្នុងកម្មវិធីរុករកបណ្ដាញលំនាំដើមរបស់អ្នក ។
ជ្រើសវចនានុក្រមក្នុងបញ្ជីសេចក្ដីពិពណ៌នា ។ ចុចក្បាលនៅក្នុងសេចក្ដីពិពណ៌នាវចនានុក្រមដែលអ្នកចង់បាន ។
បន្ទាប់ពីអ្នកបានដំឡើងផ្នែកបន្ថែម អ្នកគួរបិទ LibreOfficeDev (រួមមានកម្មវិធីចាប់ផ្ដើមរហ័ស) ហើយចាប់ផ្ដើមម្ដងទៀត ។
ការដំឡើងស្តង់ដាររបស់កម្មវិធី LibreOfficeDev នឹងផ្ដល់ឲ្យអ្នកនូវចំណុចប្រទាក់អ្នកប្រើ (UI) នៃភាសាដែលបានជ្រើសរបស់អ្នក ។
អ្នកប្រើភាគច្រើនទាញយកកំណែភាសា អង់គ្លេស អាមេរិក ដែលផ្ដល់ឲ្យអ្នកនូវពាក្យបញ្ជាម៉ឺនុយ អង់គ្លេស និងជំនួយកម្មវិធី អង់គ្លេស ។ បើអ្នកត្រូវការភាសាមួយផ្សេងទៀតសម្រាប់ម៉ឺនុយ (ហើយសម្រាប់ជំនួយកម្មវិធី បើមានក្នុងភាសានោះ) ផ្លាស់ប្ដូរភាសាចំណុចប្រទាក់អ្នកប្រើដូចខាងក្រោម ។
Choose .
ជ្រើសភាសា UI ផ្សេងទៀតក្នុងប្រអប់បញ្ជី "ចំណុចប្រទាក់អ្នកប្រើ" ។
Click OK and restart LibreOfficeDev.
ប្រសិនបើប្រអប់បញ្ជីមិនមានរាយភាសាដែលអ្នកចង់បានទេ សូមមើល "បន្ថែមភាសា UI ច្រើនទៀត" ។